ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវៈវេជ្ជសាស្រ្ត៖ ប្រសិនបើប្អូនៗពេញចិត្តជារួមក្នុងចូលរួមលើកកម្ពស់សុខមាលភាពប្រជាជនកម្ពុជាតាមរយៈការផ្តល់សេវាតម្លើង ឬជួសជុលឧបករណ៍/សម្ភារៈ/ម៉ាស៊ីនដែលប្រើប្រាស់ក្នុងវិស័យសុខាភិបាលនានាប្រកបដោយវិជ្ជាជីវៈជាមួយដៃគូរសុខាភិបាលដទៃទៀត នោះការដាក់ពាក្យប្រឡងចូលរៀន “ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវៈវេជ្ជសាស្រ្ត” ពិតជាសាកសមចំពោះប្អូនៗ។

ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវៈវេជ្ជសាស្រ្តមានការសិក្សារយៈពេល៣ ឆ្នាំដើម្បីទទួលបានបរិញ្ញាបត្ររងនេះ។ ជាចុងក្រោយ និស្សិតត្រូវបំពេញគ្រប់ក្រេឌីតនៃមុខវិជ្ជាទាំងអស់ និងត្រូវមានសុពលភាពកម្មសិក្សាតាមឆ្នាំសិក្សានីមួយៗដោយជោគជ័យតាមកម្មវិធីសិក្សាថ្នាក់ជាតិទើបអាចទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវៈវេជ្ជសាស្រ្ត។